ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងជាថ្មី ពីការប្រកាន់ខ្ជាប់ នូវគោលនយោបាយ ការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ដោយផ្អែកលើគោលការណ៍ នៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការ សហប្រជាជាតិ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ នេះបេីយោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ។ ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នាពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការពង្រឹង គោលនយោបាយ ការបរទេសបុរេសកម្ម និងការប្រាស្រ័យ ទាក់ទងជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងភាពធន់របស់កម្ពុជា ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ជាតិ រួមមាន ឯករាជ្យ និងអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងឯកភាពជាតិ ក៏ដូចជាការរីក ចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអះអាងជាថ្មី ពីការប្រកាន់ខ្ជាប់ នូវគោលនយោបាយ ការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ដោយផ្អែក … Continue reading នាយករដ្ឋមន្ដ្រីកម្ពុជា អះអាងជាថ្មី ពីការប្រកាន់ខ្ជាប់ គោលនយោបាយ ការបរទេសឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed