ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ ទៅដល់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ត្រូវចុះពិនិត្យឱ្យបានម៉ត់ជត់ និងឱ្យបានច្បាស់ថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស. ពុំត្រូវទទួលបានការរើសអើងឡើយ ។ ការថ្លៃងណែនាំរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងសំណេះសំណាងជាមួយកម្មករ កម្មការិនីជាម្តាយដែលមានទារកតូចៗ ក្នុងគោលបំណងស្តាប់នៅសំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានារបស់កម្មករ កម្មការិនីនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ។ ក្រោយពីបានស្តាប់នូវការលើកឡើងរបស់កម្មការិនី ដែលទៅទទួលបានអត្ថប្រយោជន៍ ពីការប្រើប្រាស់ លើបណ្ណ ប.ស.ស. លើសេវាសុខាភិបាល ក្នុងពេលមានផ្ទៃពោះ និងក្រោយសម្រាលកូនរួចរាល់ហើយនោះ សម្តេចធិបតីបានលើកឡើង សម្តេចបានឃើញនូវការផ្សព្វផ្សាយ នៅលើបណ្តាញសង្គម ដែលថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស. នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព មិនសូវទទួលបានការយកចិត្តទុកដាក់ឡើយ ។ ជុំវិញបញ្ហាខាងលើនេះ សម្តេចធិបតី បានកត់សម្គាល់ថា មានតិចតួចបានលើកឡើង … Continue reading សម្តេចធិបតី ឱ្យពិនិត្យឱ្យបានម៉ត់ចត់ លើការផ្តល់សេវាសុខាភិបាល កុំឱ្យមានការរើសអើងជាមួយអ្នកប្រើបណ្ណ ប.ស.ស.
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed