រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ការអប់រំកុមារតូច ត្រូវបញ្ចូលទ្រឹស្តី និងអនុវត្តជាក់ស្តែង
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការអប់រំកុមារតូចត្រូវរួមបញ្ចូលទ្រឹស្តី និងអនុវត្តជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍផ្នែកសតិបញ្ញា ទាមទារនូវរំញោច ឬទំនាក់ទំនងដូចជាការលេងជាដើម។ នាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកា បទឧទ្ទេសពិសេសក្រោមប្រធានបទ «តួនាទីនៃការអប់រំកុមារតូចក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា» នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា «ការអប់រំកុមារតូចត្រូវរួមបញ្ចូលទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍផ្នែកសតិបញ្ញា ទាមទារនូវរំញោច ឬទំនាក់ទំនងដូចជាការលេង ជាដើម។ នៅកម្ពុជា ការវិនិយោគលើគ្រូបង្រៀន ដែលមានការបណ្តុះបណ្តាល សម្ភារៈសិក្សា និងកន្លែងសិក្សាល្អ គឺចាំបាច់ ដើម្បីឱ្យការសិក្សាតាមរយៈការលេងមានប្រសិទ្ធភាព ត្រៀមខ្លួនរួចរាល់សម្រាប់ការសិក្សាកម្រិតបន្តបន្ទាប់ទៀត»។ លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ក្របខ័ណ្ឌទស្សនាទាន និងវប្បធម៌សាលារៀន ៖ ការអប់រំកុមារតូចត្រូវការក្របខ័ណ្ឌទស្សនាទានច្បាស់លាស់ និងវប្បធម៌សាលារៀនដែលគាំទ្រ។ វប្បធម៌សាលារៀនវិជ្ជមាន បង្កើតបរិយាកាសដល់កុមារមានអារម្មណ៍ឱ្យចង់ទៅសាលារៀន ចង់ចេះចង់ដឹងពេញមួយជីវិត ។ ការស្រាវជ្រាវគ្រប់ជ្រុងជ្រោយ និងការកែលម្អបន្ត ៖ការស្រាវជ្រាវគឺមានភាពចាំបាច់ ដើម្បីស្វែងយល់ពីស្ថានភាព អប់រំកុមារតូច … Continue reading រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ការអប់រំកុមារតូច ត្រូវបញ្ចូលទ្រឹស្តី និងអនុវត្តជាក់ស្តែង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed