ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដំឡើងធ្នឹមបណ្តោយទាំង៩ប្រឡោះរួចរាល់ហើយ
ភ្នំពេញ ៖ ធឹ្នមបណ្តោយស្ពានទាំង ៩ប្រឡោះ (មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០នៅខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ ស្ពាននេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា ដំឡើងធ្នឹមកាត់ទទឹង ចាក់បេតុង ចាក់កម្រាល និងចាក់AC(Asphalt concrete)។ សូមជម្រាបជូនថា ស្ពាននេះ នឹងត្រូវដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ និងគ្រោងបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែឧសភា ឆ្នាំ២០២៥ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed