កងការពារព្រំដែនគោក លេខ៤០២ បន្តដើរល្បាត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ ៖ កងការពារព្រំដែនគោកលេខ៤០២ នៅថ្ងៃ១០ មីនានេះ បានបន្តចាត់កម្លាំងដើរល្បាត ត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ គ្រប់ចំណុចគោលដៅ ដែលបានកំណត់ទុក ស្ថិតក្នុងសង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ការចាត់តាំងកម្លាំងដើរល្បាតតាមព្រំដែន ក្រោមការបញ្ជា របស់លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជា ការកងការពារព្រំដែនគោកលេខ ៤០២ ដើម្បីតាមដានសភាពការណ៍ និង ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ឬបទល្មើសផ្សេងៗ ។ ជាលទ្ធផល សភាពការណ៍លើខ្សែ បន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវ គ្មានអ្វីប្រែប្រួលនោះទេ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed