ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រសិនបើសង្គមជាតិមួយ រវល់តែឈ្លោះគ្នា និងរកាំរកូសជាមួយប្រទេសជិតខាង ច្បាស់ណាស់សង្គមជាតិនោះ គ្មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងគ្មានឱកាសពង្រឹង សមត្ថភាពមូលធនមនុស្សឡើយ។ នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ប្រទេសមួយអាចខ្លាំងបានទាល់តែមានធនធានមនុស្ស ហើយការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះមានសន្តិភាព។ សម្តេចបវរធិបតី បានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រទេសមួយ មានការអភិវឌ្ឍ និងរីកចម្រើនទៅបាន លុះត្រាណាមានធនធាន មនុស្សច្រើន ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយ នឹងមិនអាចទៅមុខបានទេ ហើយក៏គ្មានឱកាសប្រកួតប្រជែងជាមួយប្រទេសដទៃបានដែរ។ សម្តេចបវរធិបតី មានប្រសាសន៍ថា «ប្រសិនបើសង្គមមួយ រវល់តែឈ្លោះគ្នា បែកបាក់គ្នា និងមានសង្គ្រាមរ៉ាំរ៉ៃ ផ្លាស់ប្ដូរពីរបបគ្រប់គ្រង ឥតឈប់ មានភាពរកាំរកូស ឥតឈប់ឈរជាមួយប្រទេសជិតខាង សង្គមជាតិនោះ ពិតជាគ្មានពេលវេលាទៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ កសាងស្ថាប័ន និងកសាងសមត្ថភាព នៃមូលធនមនុស្សរបស់ខ្លួនបានឡើយ សង្គមនោះប្រហែលជាត្រូវខាត់បងធនធានមនុស្សយ៉ាងច្រើន ដើម្បីគាំទ្រដល់ការប្រយុទ្ធតតាំងគ្នា … Continue reading សម្តេចបវរធិបតី ៖ បើសង្គមមួយ រវល់រកាំរកូស ជាមួយប្រទេសជិតខាង ច្បាស់ណាស់ គ្មានឱកាសកសាង ហេដ្ឋារចនាសម្ព័ន្ធ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed