សម្តេចធិបតី៖ មានអ្នកខ្លះគេថាឲ្យខ្ញុំ ទំនេរដើរទៅលើភ្នំខ្នងផ្សារ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា មានអ្នកគេថាឲ្យសម្តេចថា ជានាយករដ្ឋមន្រ្តីមានទំនេរ បាននាំគ្នាដើរលេងទៅខ្នងភ្នំផ្សារ ស្ថិតនៅខេត្តកំពង់ស្ពឺ ប៉ុន្តែសម្តេចតបទៅវិញថា ការដើរលើភ្នំផ្សារនេះ ដើម្បីពិនិត្យពីសក្ដានុពលជាក់ស្ដែង នៃវិស័យទេសចរណ៍កម្ពុជាទេ ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅសកលវិទ្យាល័យវ៉ាន់ដា នៅព្រឹកថ្ងៃ១១ មីនានេះ សម្ដេចធិបតីបានមានប្រសាសន៍ថា មូលហេតុដែលសម្តេចឡើងទៅភ្នំខ្នងផ្សារ ដើម្បីពិនិត្យពីសក្ដានុពលជាក់ស្ដែង នៃវិស័យទេសចរណ៍កម្ពុជា មិនមែនសម្ដេចមានពេលទំនេរដូច ការមនុស្សចំនួនលើកឡើងនោះទេ។ សម្ដេចធិបតីបន្តថា ការឡើងទៅភ្នំខ្នងផ្សារនេះក៏ដើម្បីពិនិត្យលទ្ធភាព សក្ដានុពលវិស័យទេសចរណ៍ រៀបចំពិធីបុណ្យភ្នំ បន្ថែមពីព្រឹត្តិការណ៍បុណ្យសមុទ្រ បុណ្យទន្លេ ដែលមានស្រាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរ ។ សូមបញ្ជាក់ថា កាលពី៨មីនា ចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានការអមដំណើរ ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកហួត ហាក់ រដ្ឋមន្រ្តីបរិស្ថានលោក អ៊ាង សុផល្លែត និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានចំណាយពេលប្រមាណ៤ម៉ោង៣០នាទី បានធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដើម្បីរួមគ្នាគិតអំពីការជួយលើកកម្ពស់ វិស័យទេសចរណ៍ធម្មជាតិនៅតំបន់នេះ … Continue reading សម្តេចធិបតី៖ មានអ្នកខ្លះគេថាឲ្យខ្ញុំ ទំនេរដើរទៅលើភ្នំខ្នងផ្សារ