បុរសសម្លាប់អតីតប្រពន្ធ នៅខណ្ឌឫស្សីកែវ បានចងកសម្លាប់ខ្លួនឯង នៅបន្ទាយមានជ័យ

ភ្នំពេញ ៖ ករណីឃាតកម្មលើស្ត្រីម្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជនសង្ស័យត្រូវជាអតីតប្តី បានចងកសម្លាប់ខ្លួនឯងនៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ១០ មីនា ។ បើតាមការផ្សព្វផ្សាយរបស់ក្រុមការងារ និងប្រតិកម្មរហ័ស របស់ស្នងការរាជធានីភ្នំពេញ កាលពីម៉ោង៧នាថ្ងៃទី១០ មីនា នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានករណីឃាតកម្មបង្កដោយជនសង្ស័យជាអតីតប្តី ឈ្មោះ ប៊ន សេងហាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិនិម្មិត១ ឃុំនិម្មិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។ សពជនរងគ្រោះឈ្មោះ អ៊ុន ស្រីល័ក ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ មុខរបរអ្នករត់តុ។ ជនសង្ស័យ និងជនរងគ្រោះត្រូវជាអតីតប្ដីប្រពន្ធ មានកូនប្រុសចំនួន១នាក់ បានលែងលះគ្នារយៈពេល១ឆ្នាំមកហើយ ។ នៅថ្ងៃកើតហេតុ ជនសង្ស័យត្រូវជាប្ដី ជនរងគ្រោះបានមកផឹកស៊ីនៅហាងមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដែលជាកន្លែងធ្វើការរបស់ជនរងគ្រោះ … Continue reading បុរសសម្លាប់អតីតប្រពន្ធ នៅខណ្ឌឫស្សីកែវ បានចងកសម្លាប់ខ្លួនឯង នៅបន្ទាយមានជ័យ