ក្រសួងអប់រំ ពង្រឹងការបង្រៀនអំណាន កម្រិតថ្នាក់ដំបូង នៅបឋមសិក្សា
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួង បានពង្រឹងការបង្រៀនអំណាន នៅកម្រិតថ្នាក់ដំបូង នៅបឋមសិក្សា ដោយសហការជាមួយអង្គការដៃគូ ព្រមទាំងរៀបចំបានជា «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង»។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១០ ១១ មីនា ២០២៥ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់ អន្ដរជំនាន់មនុស្សក្នុងសង្គម» ក្រោមអធិបតីភាព សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន បានឱ្យដឹងថា ដើម្បីលើកកម្ពស់ការអាននៅឆ្នាំ២០១៤ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យអនុវត្តឡើងវិញនូវការរៀនតែងសេចក្តី និងការសរសេរ តាមអាននៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ។ លោកឧបនាយករដ្ឋមន្រ្ដី គូសបញ្ជាក់ថា … Continue reading ក្រសួងអប់រំ ពង្រឹងការបង្រៀនអំណាន កម្រិតថ្នាក់ដំបូង នៅបឋមសិក្សា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed