សម្តេចធិបតី៖ កៅអីរាជរដ្ឋាភិបាលជាកៅអីក្តៅ សម្រាប់ដោះស្រាយបញ្ហា
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតនៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ នាព្រឹកថ្ងៃ១១ មីនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កៅអីរាជរដ្ឋាភិបាល ដែលសម្តេចអង្គុយរាល់ថ្ងៃជាកៅអីសម្រាប់ដោះស្រាយ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ។ ការលើកឡើងរបស់សម្តេចធិបតីនេះ បន្ទាប់ពីសម្តេចបានសង្កេតឃើញថា ក្រុមប្រឆាំងនៅក្រៅប្រទេសតែងតែ ភ្ជាប់បញ្ហាផ្សេងមកកាន់សម្តេចផ្ទាល់ អំពីករណីណាមួយដោយស្រែកមកថា “តើនៅដល់ណាទៀត ត្រូវក្រោកឈរឡើង” ។ ន័យនេះពួកគេឲ្យពលរដ្ឋងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល។ប៉ុន្តែចំណុចនេះ សម្តេចធិបតីបន្ទរទៅអតីតមេបក្សប្រឆាំង និងគូកនវិញថា គឺមានតែ៥ឆ្នាំម្តងទេ ដែលប្រជាពលរដ្ឋខ្មែរនាំគ្នាក្រោកឈរឡើង ដើម្បីទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រឡាញ់ពេញចិត្ត ។ ជាក់ស្តែងកាលពីបោះឆ្នោតឆ្នាំ២០២៣ មានពលរដ្ឋទៅបោះឆ្នោតជាង ៨០ភាគរយ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេសបន្តទៀត។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបន្ថែមថា នៅប្រទេសប្រជាធិបតេយ្យ គ្មានប្រទេសណាមួយបោះឆ្នោតរួចហើយ មួយឆ្នាំក្រោយនាំគ្នាទៅបោះឆ្នោត ទម្លាក់រាជរដ្ឋាភិបាលនោះទេ គឺមានតែទុកពេលវេលាឲ្យ រាជរដ្ឋាភិបាលធ្វើការអភិបាលអភិវឌ្ឍប្រទេស ។ បន្ថែមពីលើនេះទៀត សម្តេចធិបតីអះអាងទៀតថា “គ្មានរដ្ឋាភិបាលនៅក្នុងពិភពលោក មិនប្រឈមនឹងបញ្ហាទេ ជឿចុះ កៅអីនេះគឺជាកៅដោះស្រាយបញ្ហា ។ កៅអីនេះគឺជាកៅអីក្តៅ ។ ជួបឯកឧត្តមថោង លន់ គាត់ជាប្រធានរដ្ឋឡាវ … Continue reading សម្តេចធិបតី៖ កៅអីរាជរដ្ឋាភិបាលជាកៅអីក្តៅ សម្រាប់ដោះស្រាយបញ្ហា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed