លោក ជា ធីរិទ្ធ៖ សម រង្ស៊ី តែងតែយកចំណេញ ពីព្រឹត្តិការណ៍ប្រទេសនេះ ប្រទេសនោះ
ភ្នំពេញ៖ ក្នុងនាមជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងព្រឹទ្ធសភាលោក ជា ធីរិទ្ធ បានឆ្លើយតបទៅនៅសំដីរបស់លោក សម រង្ស៊ី ដែលបានប្រៀបធៀបពីករណីលោករ៉ូទ្រីហ្គោល ឌូតឺតេ អតីតប្រធានាធិបតីហ្វីលីពីន និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា នឹងមានវាសនាដូចគ្នានោះ គឺបុគ្គលសម រង្ស៊ីនេះ គ្មានអ្វីធ្វើក្រៅពីតែចាំរិះគន់នឹងប្រៀបធៀប ដែលចាំតែយកផលចំណេញពីព្រឹត្តិការណ៍ប្រទេសនេះប្រទេសនោះ ដើម្បីបំពេញតណ្ហានយោបាយខ្លួន។ ការលើកឡើងរបស់លោក ជា ធីរិទ្ធនេះ បន្ទាប់ពីលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងបានលើកយកពីករណីលោក ឌូតឺតេដែលត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)ចាប់ខ្លួនកាលពីព្រឹកថ្ងៃ១១ មីនា នៅទីក្រុងម៉ានីល បន្ទាប់ពីលោកត្រឡប់មកពីហុងកុង ក្រោមបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ថាសម្តេចតេជោ នឹងអាចមានវាសនាដូចអតីតប្រធានាហ្វីលីពីន ។ គួរឲ្យដឹងថា បន្ទាប់ពីចាប់ខ្លួន លោកឌូតឺតេ លោកត្រូវបានដឹកតាមយន្តហោះឯកជនទៅកាន់តុលាការICC នៅប្រទេសហូឡង់ ។ សម្រាប់ករណីនេះ លោក ជា ធីរិទ្ធ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរ ពិតជាបានដឹងលឺហើយនូវនយោបាយប្រជាភិថុតិដដែលៗរបស់បុគ្គល សម រង្ស៊ីរូបនេះ ដែលជាអ្នកនយោបាយគ្មានចក្ខុវិស័យនយោបាយ … Continue reading លោក ជា ធីរិទ្ធ៖ សម រង្ស៊ី តែងតែយកចំណេញ ពីព្រឹត្តិការណ៍ប្រទេសនេះ ប្រទេសនោះ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed