ឧបនាយករដ្ឋមន្រ្តី ស សុខា សម្តែងការហួសចិត្ត ចំពោះពន្ធនាគារខ្លះ មានការជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងការហួសចិត្ត ខណៈពន្ធនាគារខ្លះមានការជួយដូរគ្រឿងញៀន ហើយករណីនេះគឺភាគច្រើនជាជនបរទេស ដូច្នេះក្រសួង នឹងធ្វើពន្ធនាគារដាច់ ដោយឡែកមួយ សម្រាប់ដាក់អ្នកញៀន គ្រឿងញៀនផងដែរ នាពេលខាងមុខនេះ។ ក្នុងពិធីផ្សព្វផ្សាយ «ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០» នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ លោក ស សុខា បានបញ្ជាក់ថា«យើងបានណែនាំរួចហើយក្នុងសន្និបាតក្រសួង គឺធ្វើម៉េចយើងសហការជាមួយពន្ធធនាគារ ពីព្រោះឥឡូវ នេះការបញ្ជាទិញ ហើយថ្មីៗនេះចុងក្រោយនៅ (ម១) ក៏មានការបញ្ជាទិញពីក្រៅយកទៅដល់ក្នុងដែរ ហើយមិនមែនជាខ្មែរទៅទៀត។ អញ្ចឹងហើយខ្ញុំគិតថា ពន្ធនាគារខ្លួនឯងត្រូវតែពង្រឹងលើកិច្ចការនេះ ហើយ សូមឲ្យទទួលខុសត្រូវពេលចុះហើយឃើញ»។ លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា «ជាពិសេសនៅក្នុងពន្ធនាគារនេះគឺជាសម្បុក ជាកន្លែងជួញដូរ(គ្រឿងញៀន)ដ៏ស្របច្បាប់។ អញ្ចឹងហើយកាល ពីប្រជុំជាមួយឯកឧត្តមអគ្គខ្ញុំក៏បានលើកឡើងផងដែរ គឺយើងគិតគួររួចទៅហើយក្នុងការរៀបចំពន្ធនាគារ ដោយឡែកដាក់តែអ្នកញៀនសុទ្ធ»។ បើតាម លោកឧបនាយករដ្ឋមន្រ្តី បានបង្ហើបថា សព្វថ្ងៃអ្នកជាប់ពន្ធនាគារណែន ណាន់តាន់តាប់ ដែលរហូតដល់ម៉ោងនេះគឺមាន៥៥០០០នាក់ជាងហើយ ដោយក្នុងនោះពីជាង៣០ទៅ ៤០ភាគរយគឺជាប់ពាក់ព័ន្ធគ្រឿងញៀន។ យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្រ្តី … Continue reading ឧបនាយករដ្ឋមន្រ្តី ស សុខា សម្តែងការហួសចិត្ត ចំពោះពន្ធនាគារខ្លះ មានការជួញដូរគ្រឿងញៀន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed