អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុង ដោយសាររត់តោងកន្ទុយក្បិនគេ
ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា លោក សម រង្ស៊ី ក្រៅពីពាក្យញុះញង់ ភូតកុហក គាត់ក៏មានជំនាញជាអ្នកនយោបាយឱកាសនិយមដោយរង់ចាំតែព្រឹត្តិការណ៍អ្វីមួយកើតឡើងនៅក្នុងតំបន់ ឬក្នុងពិភពលោក ដើម្បីភ្ជាប់ខ្លួនជាមួយ មិនខុសអ្វីពីមនុស្សដែលចាំតែ «តោងកន្ទុយក្បិនគេ» នោះឡើយ។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១២ មីនា លោក ប៉ែន បូណា បានបញ្ជាក់ថា «មួយជីវិតនយោបាយរបស់លោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ជាអ្នកនយោបាយដែលគ្មានគោលការណ៍ គ្មានគំនិតអ្វីថ្មី គ្មានទស្សនៈវិស័យ និងគ្មានទាល់តែសោះភាពជាអ្នកដឹកនាំ។ កុំថាឡើយដល់ទៅដឹកនាំប្រទេស សូម្បីតែដឹកនាំបក្សនយោបាយមួយក៏ធ្វើមិនកើតផង។ គាត់ជាមនុស្សចេះតែបើកមាត់និយាយ តែពាក្យសម្តីប្រហោងក្នុងដូចស្គរ។ ក្រៅពីពាក្យញុះញង់ ភូតកុហក គាត់ក៏មានជំនាញជាអ្នកនយោបាយឱកាសនិយមដោយរង់ចាំតែព្រឹត្តិការណ៍អ្វីមួយកើតឡើងនៅក្នុងតំបន់ ឬក្នុងពិភពលោកដើម្បីភ្ជាប់ខ្លួនជាមួយ មិនខុសអ្វីពីមនុស្សដែលចាំតែ តោងកន្ទុយក្បិនគេ នោះឡើយ»។ ជាក់ស្តែង កាលពីលោកស្រី អោងសាន ស៊ូជី ឈ្នះការបោះឆ្នោតនៅភូមា បុគ្គលឱកាសនិយមនេះក៏ទៅភ្ជាប់ខ្លួនជាមួយលោកស្រី ស៊ូជី ហើយប្រកាសថា កម្ពុជានឹងមានស្ថានភាពនេះដែរ។ ប៉ុន្តែ … Continue reading អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុង ដោយសាររត់តោងកន្ទុយក្បិនគេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed