រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ៖ ដើម្បីអភិវឌ្ឍវិស័យអប់រំ និង AI ឱ្យមានប្រសិទ្ធភាព គ្រូបង្រៀនដែលចេញថ្មី ត្រូវតែមានសមត្ថភាព ឌីជីថល

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ដើម្បីអភិវឌ្ឍវិស័យអប់រំ និងបញ្ញាសិប្បនិម្មិត (AI) ឱ្យមានប្រសិទ្ធភាព គ្រូបង្រៀនដែលចេញថ្មី ត្រូវតែមានសមត្ថភាព ឌីជីថល ដូចជាការបង្កើតខ្លឹមសារ មេរៀនឱ្យមានភាពទាក់ទាញ និងគុណភាព ក្នុងរយៈពេលខ្លីជាដើម ។ ការបញ្ជាក់របស់រដ្ឋមន្ត្រីអប់រំ ធ្វើឡើងនាថ្ងៃទី១២ មីនា ក្នុងជំនួបពិភាក្សាការងារ ក្របខ័ណ្ឌសមត្ថភាពបញ្ញាសិប្បនិម្មិត ក្នុងវិស័យអប់រំ ជាមួយលោក Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំប្រទេសកម្ពុជា ។ ក្នុងឱកាសនេះ លោក Sardar Umar Alam បានបង្ហាញពីចំណាប់អារម្មណ៍ របស់អង្គការយូណេស្កូ ក្នុងការបន្តកិច្ច សហប្រតិបត្តិការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា និងប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ក្នុងវិស័យអប់រំ ព្រមទាំងបានលើកឡើងពីសក្តានុពលរបស់អង្គការយូណេស្កូ ដើម្បីជួយគាំទ្រវិស័យអប់រំលើចក្ខុវិស័យនេះ ក្នុងគោលដៅឱ្យគ្រូបង្រៀន និងសិស្សានុសិស្សសតវត្សទី២១ មានជំនាញ … Continue reading រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ៖ ដើម្បីអភិវឌ្ឍវិស័យអប់រំ និង AI ឱ្យមានប្រសិទ្ធភាព គ្រូបង្រៀនដែលចេញថ្មី ត្រូវតែមានសមត្ថភាព ឌីជីថល