សមត្ថកិច្ចស្រុកស្នួល ខេត្តក្រចេះ កំពុងស្រាវជ្រាវ រកជនជាតិចិន៤នាក់ ចាប់បង្ខាំងបុគ្គលិកខ្មែរ បម្រើការនៅកាស៊ីណូ Gold City

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលស្រុកស្នួល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បាននិងកំពុងធ្វើការស្រាវជ្រាវ រកជនជាតិចិនចំនួន៤នាក់ ដែលបានចាប់បង្ខាំង បុគ្គលិកខ្មែរ បម្រើការងារនៅកាស៊ីណូ Gold City ជាប់ច្រកទ្វាអន្តរជាតិ ត្របាំងស្រែ ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃ១០ មីនា ។ យោងតាមសេចក្តីបំភ្លឺរបស់អធិការដ្ឋាននគរបាលស្រុកស្នួល កាលពីថ្ងៃ១២ មីនា បានឲ្យដឹងថា ការស្រាយបំភ្លឺនេះ ក្រោយមានការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមពាក់ព័ន្ធទៅនឹងករណី “បុគ្គលិកខ្មែរ បម្រើការនៅកាស៊ីណូ Gold City ក្នុងស្រុកស្នួលខេត្តក្រចេះ ត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិត ទារប្រាក់១៥០០០ដុល្លារ” ។ ចំពោះករណីនេះ អធិការដ្ឋាននគរបាលស្រុកស្នួល បញ្ជាក់បំភ្លឺថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានឈ្មោះ ខ.ស. បានប្តឹងរាយការណ៍មក សមត្ថកិច្ចជំនាញពាក់ព័ន្ធ ទៅនឹងករណីមានការចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សា នៅចំណុចកាស៊ីណូ Gold City ។ ក្រោយពីទទួលបានព័ត៌មាននេះ អធិការដ្ឋាននគរបាល ស្រុកស្នួល ចុះធ្វើការស្រាវជ្រាវ … Continue reading សមត្ថកិច្ចស្រុកស្នួល ខេត្តក្រចេះ កំពុងស្រាវជ្រាវ រកជនជាតិចិន៤នាក់ ចាប់បង្ខាំងបុគ្គលិកខ្មែរ បម្រើការនៅកាស៊ីណូ Gold City