ប្រមុខរដ្ឋស្ដីទីកម្ពុជា សង្ឃឹមថា កិច្ចចរចារវាងភាគីពាក់ព័ន្ធ នឹងឈានដល់ការបញ្ចប់ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា កិច្ចចរចារវាងភាគីពាក់ព័ន្ធសម្រាប់ រកដំណោះស្រាយដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន នឹងឈានទៅដល់ការបញ្ចប់សង្គ្រាម នាពេលឆាប់ខាងមុខនេះ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ក្រោយបញ្ចប់ជំនួបរវាង សម្តេចតេជោ ជាមួយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជានៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ថា ឆ្លើយតបទៅនឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញពីបញ្ហាដែលកំពុងកើតមានឡើង ក្នុងតំបន់និងពិភពលោក សម្តេចតេជោ ក៏បានរំលេចផងដែរអំពីបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា “សម្តេចតេជោក៏បានរំលេចដែរ ជាពិសេសទាក់ទងទៅនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។ សម្តេចក៏សង្ឃឹមថា ការចរចារវាងភាគីពាក់ព័ន្ធនឹងឈានទៅដល់ ដំណោះស្រាយរហូតដល់បញ្ចប់សង្គ្រាមបានឆាប់ៗ”។ បើតាមលោក ជា ធីរិទ្ធ គោលជំហររបស់សម្តេចតេជោ តាំងពីដើមរៀងមក គឺថាមានតែការចរចាប៉ុណ្ណោះទើបអាចបញ្ចប់សង្គ្រាម ដោយមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ ។ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ កាលពីថ្ងៃ១២ មីនា បានចេញផ្សាយថា អ៊ុយក្រែនបានបង្ហាញពីការត្រៀមខ្លួន ក្នុងការទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ បទឈប់បាញ់បណ្តោះអាសន្នរយៈពេល ៣០ថ្ងៃជាបន្ទាន់ បន្ទាប់ពីកិច្ចពិភាក្សាជាមួយ គណៈប្រតិភូសហរដ្ឋអាមេរិកនៅទីក្រុង Jeddah … Continue reading ប្រមុខរដ្ឋស្ដីទីកម្ពុជា សង្ឃឹមថា កិច្ចចរចារវាងភាគីពាក់ព័ន្ធ នឹងឈានដល់ការបញ្ចប់ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន