សម្ដេចតេជោ ហ៊ុន សែន នៅតែរង់ចាំធ្វើជា ថ្មសំលៀង ទោះបីកូនៗ ចេញដឹកនាំប្រទេស ឬចូលរួមក្នុងការងារ បម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន មេដឹកនាំនយោបាយកំពូលកម្ពុជា នៅតែរង់ចាំធ្វើជា ថ្មសំលៀង សម្រាប់កូនៗតទៅទៀត ទោះបីពេលនេះកូនៗចេញដឹកនាំប្រទេស ឬចូលរួមក្នុងការងារ បម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់ ក៏ដោយ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាច្រើនសន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា « ពេជ្រកំពុងឆ្នៃ និងពេជ្រកែឆ្នៃរួច និងកំពុងរក្សាទុកឬនិយាយមួយបែបគឺ ដាវកំពុងផលិត ដាវកំពុងប្រើនិងកំពុង សំលៀងបន្ត។ រូបថតប៉ុន្មានសន្លឹកនេះបង្ហាញពីជោគ ជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗ ដែលពុកម៉ែប្រើពេលជាង៤០ឆ្នាំទើប ទទួលផលដូចថ្ងៃនេះ។ ទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួក កូនមិនមានម៉ូតូឬឡានជិះទេពួកកូនត្រូវ ដើរទៅរៀនព្រោះសាលាមិនឆ្ងាយ ពីផ្ទះទេ(សាលាចតុមុខ)សំណាងជាងគេ ម៉ាណែត បានកង់ជិះព្រោះត្រូវរៀន នៅវិទ្យាល័យព្រះស៊ីសុវត្តិ ដែលឆ្ងាយជាងគេបន្តិច។ ពុកមានលទ្ធភាពគ្រប់ គ្រាន់ទិញឡានឬម៉ូតូ ឲ្យកូនជិះតែពុក ចង់ឲ្យពួកកូនស្គាល់ នូវជីវភាពប្រជាជនធម្មតា ដូចកាលពុកនៅពីក្មេង។​ ពេលកូនណាមួយមានកំហុសពួកកូន ត្រូវជាប់វិន័យទាំងអស់គ្នា ដោយ អង្គុយអានសៀវភៅទាំងអស់គ្នា ព្រោះ ពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នា សាមគ្គីគ្នា ដើម្បីជៀសវាងជាប់វិន័យ ទាំងអស់គ្នា។ … Continue reading សម្ដេចតេជោ ហ៊ុន សែន នៅតែរង់ចាំធ្វើជា ថ្មសំលៀង ទោះបីកូនៗ ចេញដឹកនាំប្រទេស ឬចូលរួមក្នុងការងារ បម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់