ក្មេងស្រីវ័យ ១៤ឆ្នាំម្នាក់ទៀតហើយ បានបាត់ខ្លួនចេញពីផ្ទះ

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានប្រកាសស្វែងរកក្មេងស្រីម្នាក់ឈ្មោះ អ៊ុយ សុផារ៉ានាថ អាយុ១៤ឆ្នាំ មុខរបរសិស្សបានចេញពីផ្ទះនៅចំណុចផ្លូវ ដាលីយ៉ា បុរីអ័រគីដេ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ មិនឃើញត្រឡប់មកវិញនោះទេ។ ការប្រកាសស្វែងរកនេះ បន្ទាប់ពីអាណាព្យាបាលបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ខណ្ឌសែនសុខ ។ បើសិនប្រជាពលរដ្ឋបានឃើញ ដូចមានភិនភាគក្នុងរូប ជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារ គាត់តាមរយ:លេខទូរស័ព្ទ 012 916 949 ៕