សម្តេចតេជោ៖ អ្នកទៅប្រាប់ឱ្យអាមេរិក គៀបសង្កត់កម្ពុជា កុំភ្លេចថាកម្ពុជា កំពុងជាអ្នកសម្របសម្រួល អាស៊ាន-អាមេរិក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានផ្ញើសារផ្តាំទៅកាន់អ្នកក្រុមប្រឆាំជ្រុលនិយម នៅបរទេស ដែលកំពុងទៅស្វែងរកឱកាសធ្វើបាបកម្ពុជា តាមរយៈប្រទេសមហាអំណាច សហរដ្ឋអាមេរិក គៀបសង្កត់កម្ពុជា ត្រូវដឹងរឿងមួយថា នាពេលនេះ កម្ពុជា កំពុងដើរតួនាទីជាអ្នកសម្របសម្រួល រវាងអាស៊ាន និងសហរដ្ឋអាមេរិក ខណៈដែលកម្ពុជា និងអាមេរិក មើលមុខគ្នាមិនត្រង់ តើអ្នកណា ជាអ្នកសម្របសម្រួលរវាងអាស៊ាន និងអាមេរិក ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយសមាគមឧកញ៉ាកម្ពុជា នារាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានដាក់នូវចម្ងល់មួយថា ក្រោយពីបានរិះគន់ចំៗ ទៅកាន់លោក ដូណាល់ ត្រាំ ពេញៗមាត់ ក្នុងអំឡុងពេលដែល លោកត្រាំ កំពុងស្វែងរកកាគាំទ្រមុនការបោះឆ្នោត ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក មានជនអគតិមួយរូប ដែលបានធ្វើការវិភាគ និងវាយប្រហារលោកត្រាំ ស្រាប់តែ រត់ទៅរក ប្រធានាធិបតីរូបនេះដើម្បីធ្វើបាបកម្ពុជា តាមរយៈជំរុញឱ្យសហរដ្ឋអាមេរិក គៀបសង្កត់ដល់កម្ពុជាទៅវិញ ។ ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ចាត់ទុកទង្វើរបស់ជនអគតិរូបនេះ … Continue reading សម្តេចតេជោ៖ អ្នកទៅប្រាប់ឱ្យអាមេរិក គៀបសង្កត់កម្ពុជា កុំភ្លេចថាកម្ពុជា កំពុងជាអ្នកសម្របសម្រួល អាស៊ាន-អាមេរិក