រថយន្ត១គ្រឿង ជួបឧបទ្ទវហេតុនៅខ្នងភ្នំគីរីរម្យបង្កឲ្យមនុស្សរបួសធ្ងន់-ស្រាល២២នាក់

ភ្នំពេញ ៖ រថយន្ត១គ្រឿងបានរេចង្កូតធ្លាក់ផ្លូវ ​នៅខ្នងភ្នំគីរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ធ្វើឲ្យមនុស្សរងរបួសធ្ងន់២២នាក់។នេះបើតាមស្នងការខេត្តកំពង់ស្ពឺ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង​១៥​ និង​ ១៥​ នាទី​ ថ្ងៃ​ទី១៦ ខែមីនា ឆ្នាំ២០២៥ នៅចំណោទផ្លូវបេតុង​ឡើងទៅតំបន់ទេសចរណ៍​ ក្រុមហ៊ុនវីរៈប៊ុនថាំ​ “​ ឧទ្យាន​បោះ​តង់​ “​ នៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុ​ក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ មុនកើតហេតុ​ រថយន្ត​បើកចុះមកពី​តំបន់លេងកំសាន្ដ​​ក្រុម​ហ៊ុន​វីរៈ​ប៊ុន​ថាំ​ មកតាមផ្លូវ​បេតុង​ នៅក្នុងរថយន្ដមានអ្នកដំណើរសរុប២៨​នាក់​ ស្រី​២០​នាក់​ មកពីខេត្ដ​ស្វាយរៀង​ទាំងអស់​ ជាប្រភេ​ទ​រថយ​ន្ត​ទេសចរណ៍​ម៉ាក M​I​TSUBISHI ស្លាក​លេ​ខ​ ស្វាយរៀ​ង 3A-​2​400 ពណ៍ស​ ។ អ្នកបើកបរដោយឈ្មោះ​ ព្រាប​ ផល្លី​ ភេទប្រុស​ អាយុ​ ៦​៣ឆ្នាំ​ មានទីលំនៅ​ក្រុងស្វាយ​រៀង​ ខេត្ត​ស្វាយរៀង​ កំពុងរងរបួស​ធ្ងន់​ ។ តាម​ការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក​ភ្នំស្រួច​បានឲ្យ​ដឹងថា​​ ករណី​គ្រប់យ៉ាង​អាចមកពីក​ត្ដារថយន្ដដាក់លេខមិនចូល​ ក្រោយដោះលេខចុះចំ​ណោទខ្លាំង​ អ្នកបើកបរ​ដាក់ទប់ល្បឿន​រថយន្ត​ រួចបា​ត់ម្ចាស់ការ​តែម្ដង​ ទើបអ្នកបើកបរ​ទាញចង្កូតរថ​យ​ន្ដ ចេញពីគន្លងផ្លូវកោងចំណោទ​ បុកដើ​មឈើស្រស់ក្រឡាប់តែម្ដង។ … Continue reading រថយន្ត១គ្រឿង ជួបឧបទ្ទវហេតុនៅខ្នងភ្នំគីរីរម្យបង្កឲ្យមនុស្សរបួសធ្ងន់-ស្រាល២២នាក់