ក្រសួងយុត្តិធម៌ នឹងចុះស្រាវជ្រាវដោយ ផ្ទាល់ទីតាំងមានទំនាស់ដីនៅតំបន់ភ្នំ១៥០០ របស់លោកស្រី សែម សុខគា

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នឹងចាត់តាំងក្រុមការងារដើម្បីចុះទៅស្រាវជ្រាវដោយផ្ទាល់ នៅទីកន្លែងមានទំនាស់ដីធ្លីនៅតំបន់ភ្នំ១៥០០ ដែលស្ថិតនៅខេត្តពោធិ៍សាត់ ។ ការចាត់តាំងក្រុមការងារនេះ បន្ទាប់ពីក្រសួងបានទទួលពាក្យបណ្តឹងពីលោកស្រីសែម សុខគា ពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗនេះ ។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌នាថ្ងៃ១៦ មីនា អំពីចំណាត់ការលើបណ្តឹងសុំអន្តរាគមន៍របស់បុគ្គលឈ្មោះ សែម សុខគាបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានការចុះផ្សាយលើបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមពាក់ព័ន្ធករណីបុគ្គលឈ្មោះ សែម សុខគា ដែលអះអាងថា ខ្លួនជាពលរដ្ឋរស់នៅក្នុងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់ ហើយដាក់បណ្ដឹងស្នើសុំឲ្យក្រសួងយុត្តិធម៌ធ្វើអន្តរាគមន៍លើសំណុំរឿងពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់ភ្នំ១៥០០។ ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា ក្រសួងបានទទួលរួចហើយនូវពាក្យបណ្ដឹងពីបុគ្គលឈ្មោះ សែម សុខគា កាលពីរសៀលថ្ងៃទី១៤ មីនា ហើយបាននិងកំពុងធ្វើការពិនិត្យស្រាវជ្រាវ ករណីនេះ។ លិខិតបានគូសបញ្ជាក់ទៀតថា “ទន្ទឹមនេះ ដើម្បីភាពច្បាស់លាស់ និងត្រឹមត្រូវនៅក្នុងចំណាត់ការរឿងនេះ ក្រសួងយុត្តិធម៌នឹងចាត់ក្រុមការងារចុះស្រាវជ្រាវដោយផ្ទាល់បន្ថែមនៅទីតាំងជាក់ស្តែង ក៏ដូចជាជួបផ្ទាល់ជាមួយម្ចាស់បណ្ដឹង ព្រមទាំងភាគីដែលមានការពាក់ព័ន្ធដើម្បីពិនិត្យ និងស្រាវជ្រាវករណីនេះឲ្យបានត្រឹមត្រូវទៅតាមនីតិវិធីជាធរមាន”។ កាលពីពេលថ្មីនេះ លោកស្រី សែម សុខគា បានអះអាងថា ខ្លួនជាពលរដ្ឋរងគ្រោះពីការបណ្តេញចេញដោយបង្ខំពីដីធ្លីនៅតំបន់ភ្នំ១៥០០បានឡើងមកតវ៉ាដល់រាជធានីភ្នំពេញ ។ ក្នុងនោះលោកស្រីអះអាងទៀតថា … Continue reading ក្រសួងយុត្តិធម៌ នឹងចុះស្រាវជ្រាវដោយ ផ្ទាល់ទីតាំងមានទំនាស់ដីនៅតំបន់ភ្នំ១៥០០ របស់លោកស្រី សែម សុខគា