រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំឱ្យបញ្ជូនទៅធ្វើការនៅព្រំដែនតែម្ដង រាល់មន្រ្តីនគរបាលរូបណាប្រព្រឹត្តល្មើស
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យបញ្ជូនទៅធ្វើការនៅព្រំដែនតែម្ដង ចាប់ពី ៣ ទៅ ៦ខែ រាល់មន្រ្តីនគរបាលរូបណាប្រព្រឹត្តល្មើសវិន័យ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក្នុងពិធីបិទវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ វគ្គបំប៉នជំនាញបង្ការនិង បង្ក្រាបសកម្មភាពចលាចល វគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង នៅសាលានគរបាលជាតិមិត្តមភាពកម្ពុជា-វៀតណាម នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា «អង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិ ករណីខ្លះបន្ថយទាំងស័ក្ដិ និងថែមទាំងបញ្ជូនទៅព្រំដែន»។ លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថា «កងកម្លាំងនៅទីនោះគាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ?»៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed