កំពង់ស្ពឺ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ ដល់ការងារអប់រំបណ្តុះបណ្ដាល ព្រមទាំងដាក់ចេញនូវផែនការ កំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គបំប៉ន ជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញ បច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ។ ថ្លែងក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ ដល់ការងារអប់រំបណ្តុះបណ្ដាល ព្រមទាំងបានដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំង នគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល … Continue reading ក្រសួងមហាផ្ទៃ ដាក់ចេញផែនការ កំណែទម្រង់លើកងកម្លាំង នគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed