សម្ដេចតេជោ ហ៊ុន សែន កោតសរសើរ សេចក្តីក្លាហាន របស់លោកត្រាំ ក្នុងការបញ្ឈប់ផ្តល់ថវិកា ដល់ក្បាលម៉ាស៊ីនឃោសនា ដែលមានចរិតលាបពណ៌ អុជអាល ញុះញង់បង្កចលាចល ស្ទើរពេញពិភពលោក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសេចក្តីក្លាហាន របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់​ផ្តើមពីបណ្តាញព័ត៌មាន ដែលផ្តល់ថវិកា ដោយរដ្ឋាភិបាលអាមេរិកជាមុន។ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅរាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយលោកប្រធានាធិបតីត្រាំ ដោយភ្ជាប់នូវខ្លឹមសារទាំងស្រុងថា៖ « យើងគួរតែវាយតម្លៃខ្ពស់ ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហាន ចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់​ផ្តើមពីបណ្តាញព័ត៌មាន ដែលផ្តល់ថវិកា ដោយរដ្ឋាភិបាលអាមេរិកជាមុន។ នេះជាការរួមចំណែកដ៏ធំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនា ដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា។ ដូចខ្ញុំបានជំរាបអង្គប្រជុំអាស៊ាន អាមេរិកចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីនឆ្នាំ២០១៧ ថា ការមិនទុកលើអាមេរិក ដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក … Continue reading សម្ដេចតេជោ ហ៊ុន សែន កោតសរសើរ សេចក្តីក្លាហាន របស់លោកត្រាំ ក្នុងការបញ្ឈប់ផ្តល់ថវិកា ដល់ក្បាលម៉ាស៊ីនឃោសនា ដែលមានចរិតលាបពណ៌ អុជអាល ញុះញង់បង្កចលាចល ស្ទើរពេញពិភពលោក