ប្រមុខរដ្ឋស្តីទីកម្ពុជា ចែករំលែកបទពិសោធន៍ ដល់កុងស៊ុល អឺរ៉ុបជាង១០ប្រទេស ពីបញ្ហាក្នុងពិភពលោក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានចែករំលែកបទ ពិសោធន៍ ទៅដល់បណ្តាកុងស៊ុល កិត្តិយសអឺរ៉ុបប្រចាំនៅកម្ពុជា ចំនួន១១ ប្រទេសអំពីបញ្ហាក្នុងពិភពលោក ដែលកំពុងកើតមានឡើង ដើម្បីអាចឈានទៅ ដល់ដំណាក់កាលព្រមព្រៀងគ្នា ណាមួយនាពេលអនាគត ក្នុងការបញ្ចប់បញ្ហានានា ។ ការចែកបទពិសោធន៍នេះ នាឱកាសសម្តេចតេជោ បានអនុញ្ញាតឲ្យប្រតិភូ បណ្តាកុងស៊ុលកិត្តិយស អឺរ៉ុបនៅកម្ពុជា ដឹកនាំដោយលោកបណ្ឌិត Salah A Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាថ្ងៃ១៨ មីនា ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹង ក្រោយបញ្ចប់កិច្ចជំនួបថា បញ្ហានៅជុំវិញពិភពលោក ដែលសម្តេចតេជោ បានលើកឡើងហើយរៀបរាប់ ដល់បណ្តាកុងស៊ុលទាំងជាង១០ប្រទេសនោះ គឺសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដែលបានអូសបន្លាយប្រមាណ ជាជិត៤ឆ្នាំមកនេះ និងសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាច មួយចំនួនផងដែរ ។ អ្នកនាំពាក្យព្រឹទ្ធសភា គូសបញ្ជាក់ថា “ចុងបញ្ចប់នៃជំនួបនោះ សម្តេចក៏បានចែករំលែកអំពីបញ្ហា … Continue reading ប្រមុខរដ្ឋស្តីទីកម្ពុជា ចែករំលែកបទពិសោធន៍ ដល់កុងស៊ុល អឺរ៉ុបជាង១០ប្រទេស ពីបញ្ហាក្នុងពិភពលោក