ពីពន្ធនាគារ PJ ស្រ្តីវ័យក្មេងម្នាក់ លាតត្រដាងពីផលកម្ម នៃចំណងស្នេហ៍ក្នុងវិថីគ្រឿងញៀន

ភ្នំពេញ៖ ពីយុវតីស្រស់សោភានៅខេត្តកំពង់ធំ ក្លាយជាអ្នកទោសពីបទល្មើសគ្រឿងញៀន ស្រ្តីវ័យក្មេង សំបុរស ខ្ពស់ស្ដើងមួយរូប មិនអល់អែកឡើយក្នុងការលាតត្រដាង អំពីរឿងរ៉ាវជីវិតដែលផុងខ្លួនកសាងកំហុសចំពោះគ្រួសារ និងសង្គមជាតិ ដោយសារតែចំណងស្នេហ៍ ជាមួយបុរសម្នាក់នៅរាជធានីភ្នំពេញ។ រៀបរាប់ប្រាប់មន្រ្តីព័ត៌មាននៃ ក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) សោភា (ឈ្មោះជំនួស) បានរម្លឹកថា ដំបូងឡើយនាងបានបើកចិត្តទទួលយកក្ដីស្រលាញ់ ជាមួយបុរសម្នាក់ដែលជាកូនអ្នករស់នៅភ្នំពេញ រហូតប្រែពីអ្នកស្គាល់គ្នាធម្មតា ទៅជាសង្សារដើរលេងជាមួយគ្នាទាំងយប់ទាំងថ្ងៃ។ សោភា អះអាងថា ពីដំបូងនៃចំណងស្នេហ៍នោះ នាងពុំបានដឹងថាបុរសនោះជាអ្នកប្រើប្រាស់ និងលក់គ្រឿងញៀនឡើយ លុះស្រលាញ់គ្នាបានជាងមួយឆ្នាំក្នុងជីវិតដូចប្ដីប្រពន្ធ ទើបនាងដឹងអំពីរឿងនេះ។ បន្ទាប់ពីដឹងរឿងសង្សារជាអ្នកលក់គ្រឿងញៀន ដោយក្ដីស្រលាញ់ រូបនាងក៏ព្យាយាមលួងលោម និងណែនាំឱ្យបញ្ឈប់សកម្មភាពនេះដែរ ប៉ុន្តែការព្យាយាមនោះបានបរាជ័យ និងថែមទាំងផ្ដល់លទ្ធផលផ្ទុយមកវិញ គឺត្រូវបុរសជាសង្សារបញ្ចុះបញ្ចូល រហូតឥទ្ធិពលក្តីស្រលាញ់ធ្វើឱ្យនាង សម្រេចចិត្តដើរលើផ្លូវនេះជាមួយសង្សារ។ ទីបំផុត ផ្លូវអន្តរាយនេះបានមកដល់ទីបញ្ចប់! សមត្ថកិច្ចបានស្រាវជ្រាវ និងឈានទៅចាប់ខ្លួននាង និងសង្សារ ព្រមទាំងបក្ខពួកជាបន្តបន្ទាប់។ «ខ្ញុំលក់សម្រាប់អ្នកដើរលេងយប់ជាប្រចាំរហូតដល់បែកធ្លាយ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពេលនោះនាងខ្ញុំមិនហ៊ានប្រាប់ឪពុកម្តាយឱ្យបានដឹងរឿងនោះទេដោយសារភាពអៀនខ្មាស លុះពេលឃុំខ្លួននៅពន្ធនាគារទើបគាត់បានដឹងនូវព័ត៌មាននេះ»។ នាងបានបន្តទាំងទឹកភ្នែករលីងរលោងថា «នៅពេលដែលខ្ញុំត្រូវឃុំខ្លួននៅក្នុងពន្ធនាគារ ពេលវេលាមួយដែលខ្ញុំនឹកឃើញមុនគេ គឺឪពុកម្តាយ … Continue reading ពីពន្ធនាគារ PJ ស្រ្តីវ័យក្មេងម្នាក់ លាតត្រដាងពីផលកម្ម នៃចំណងស្នេហ៍ក្នុងវិថីគ្រឿងញៀន