ថៃ៖ រថយន្តប្រហែល ២០០គ្រឿង ត្រូវភ្លើងឆេះខ្ទេច នៅក្នុងការិយាល័យគយ ក្នុងស្រុក Mae Sot

បរទេស៖ អគ្គីភ័យបានបំផ្លាញរថយន្តប្រហែល ២០០ គ្រឿង ដែលរឹបអូសនៅកន្លែងចតរថយន្ត របស់ការិយាល័យគយក្នុងស្រុក Mae Sot ប្រទេសថៃ កាលពីយប់ថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះបរិវេណគយថ្មី ដែលកំពុងសាងសង់នៅឃុំ Tha Sai Luat វេលាម៉ោង៧និង៣០នាទីយប់។ មានរថយន្តប្រហែល ៨០០គ្រឿង នៅចំណតនៅទីនោះ។ រថយន្តពន្លត់អគ្គិភ័យប្រមាណ ២០គ្រឿង ត្រូវបានបញ្ជូនមកជួយសង្គ្រោះ ហើយរថយន្តពន្លត់អគ្គិភ័យ បានប្រើពេលប្រមាណ ៣ម៉ោងទើបរលត់ភ្លើង។ គ្មាននរណាម្នាក់រងរបួសទេ ហើយប៉ូលិសកំពុងស៊ើបអង្កេត រកមូលហេតុនៃការឆេះនេះ ៕ ប្រែសម្រួលៈ ណៃ តុលា