អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ស្ថានភាពអ្នកគាំទ្រ អតីតបក្សប្រឆាំង ប្រៀបដូចចង្កៀងអស់ប្រេង

ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គិតមកទល់បច្ចុប្បន្ន ស្ថានភាពអ្នកគាំទ្រ របស់អតីតគណបក្សសង្រ្គោះជាតិ ប្រៀបបីដូចជាចង្កៀង ជិតអស់ប្រេងទៅហើយ ។ លោកប៉ែន បូណា បានថ្លែងអះអាង ពីអ្នកគាំទ្រ របស់អតីតបក្សប្រឆាំងជិតអស់ប្រេងនេះ ដោយសារលោកមើលឃើញពីករណីបាតុកម្មនៅប្រទេសកូរ៉េ ដែលមានអ្នកខ្លះអួតអាងថា មានមហាជន ចូលរួមជាច្រើនពាន់នាក់នោះ តែតាមការពិតមានតែជាង ២០០នាក់ប៉ុណ្ណោះ ខណៈពលករខ្មែរ ធ្វើការនៅទីនោះខ្ទង់៦ម៉ឺននាក់ ។ លោកថា អ្នកចូលរួមបាតុកម្មមិនដល់១ភាគរយផង ដែលនេះសបញ្ជាក់ថា អ្នកគាំទ្រស្ទើរតែអស់ទាំងស្រុង ហើយដោយកាន់តែរួមតូចៗទៅ ។ ប្រធានអ្នកនាំពាក្យបញ្ជាក់ថា “តិចទៀតអស់ ដូចចង្ក្រៀងអស់ប្រេង វាឈានទៅរលត់ ។ នេះជាស្ថានភាពពិតដែលបាននិងកំពុងកើតឡើង ។ អីចឹងអ្នកដែលជឿតាមក្រុមជ្រុលនិយម គឺអត់មានទេឥឡូវនេះ តិចតួចមែនទែន ហើយអ្នកដឹកនាំក្បាលម៉ាស៊ីនដែលនៅសល់តិចតួចមួយក្តាប់តូច ក៏មិនប្រាកដផងថា អ្នកទាំងអស់ហ្នឹងសុទ្ធតែជាអ្នកស្មោះស្ម័គ្រផង ។ នេះជារឿងពិតដែលយើងបានឃើញជាក់ស្តែង ទាំងក្នុងនិងក្រៅប្រទេស” ។ លោកប៉ែន បូណា បន្តថា ផ្ទុយទៅវិញប្រជាពលរដ្ឋខ្មែរ … Continue reading អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ស្ថានភាពអ្នកគាំទ្រ អតីតបក្សប្រឆាំង ប្រៀបដូចចង្កៀងអស់ប្រេង