ការចាប់ខ្លួន សមាជិកបក្ស ប្រឆាំង ៣នាក់ និងអាជីវករម្នាក់ មិនពាក់ព័ន្ធនយោបាយ

ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា ការចាប់ខ្លួនសមាជិកគណបក្សប្រឆាំង៣នាក់ មកពីគណបក្សភ្លើងទៀន និងគណបក្សឆន្ទះខ្មែរ ព្រមទាំងអាជីវករម្នាក់ មិនជាប់ពាក់ព័ន្ធ ទៅនឹងការធ្វើសកម្មភាពនយោបាយនោះទេ ប៉ុន្តែគឺពាក់ព័ន្ធបទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងបទប្រមាថ ។ ការចេញសេចក្តីប្រកាសព័ត៌មាននេះ បន្ទាប់ពីគណបក្សភ្លើងទៀន និងគណបក្សឆន្ទះខ្មែរបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃ១៨ មីនា ថា ការចាប់ខ្លួនពួកគាត់នេះ ដើម្បីជាការបំបាក់ស្មារតី និងបំបិទសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ។ ពួកគាត់ទាំង៤នាក់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ចាប់ពីថ្ងៃ១៣-១៧មីនា ។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យស្នងការភ្នំពេញ ជុំវិញការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ កាលពីថ្ងៃ១៨ មីនា ការចាប់ខ្លួនពួកគាត់ ដោយសារការប្រើប្រាស់បណ្តាញសង្គមយកមកធ្វើសកម្មភាព ញុះញង់ និងអុជអាលតាមរយៈបំភ្លៃព័ត៌មានខុសពីការពិត បង្កឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសថ្នាក់ ដឹកនាំកម្ពុជា ដែលជាអំពើត្រូវចាត់ជាបទល្មើសព្រហ្មទណ្ឌ។ សេចក្តីប្រកាសបញ្ជាក់ថា “ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ គឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្ត បទល្មើសដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និង ការធ្វើទុក្ខបុកម្នេញផ្នែក នយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ” ។ ជាមួយនឹងការចោទប្រកាន់ពីគណបក្សប្រឆាំងទាំង២ អ្នកនាំពាក្យស្នងការភ្នំពេញ ក៏បានបដិសេធ … Continue reading ការចាប់ខ្លួន សមាជិកបក្ស ប្រឆាំង ៣នាក់ និងអាជីវករម្នាក់ មិនពាក់ព័ន្ធនយោបាយ