បណ្តុំអង្គការជិត ២០អង្គភាព គាំទ្រប្រសាសន៍សម្តេចតេជោ ជុំវិញការបិទវិទ្យុអាស៊ីសេរី និង VOA

ភ្នំពេញ៖ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ចំនួន១៩អង្គភាព ប្រកាសគាំទ្រជុំវិញខ្លឹមសារ នៃប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាជុំវិញ ការបិទការផ្សាយវិទ្យុអាស៊ីសេរី និងវិទ្យុ VOA ។ យោងតាមសេចក្តីប្រកាសគាំទ្ររបស់បណ្តុំអង្គការទាំង១៩ នាថ្ងៃ១៩ មីនានេះ បានឲ្យដឹងថា សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល អបអរសាទរចំពោះការសម្រេចចិត្ត របស់រដ្ឋបាលសហរដ្ឋអាមេរិក ដែលបិទការផ្សាយវិទ្យុអាស៊ីសេរី និងវិទ្យុ VOA។ ចំណាត់ការបិទការផ្សាយវិទ្យុអាស៊ីសេរី និង វិទ្យុVOA គឺជាការទទួលស្គាល់ថា សុចរិតភាពនៃប្រទេសកម្ពុជា សក្តិសមនឹងទទួលបានការផ្សាយព័ត៌មានពិត និងព័ត៌មានដែលឆ្លុះបញ្ចាំងតថភាពរបស់សង្គមខ្មែរទាំងស្រុង នោះមិនមែនដូចជាការផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុ VOA កន្លងមកទេ។ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញចំពោះចំណាត់ការបិទការផ្សាយ វិទ្យុអាស៊ីសេរី ជាពិសេសវិទ្យុ RFA ជាភាសាខ្មែរនាពេលថ្មីៗនេះ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលបានការ គាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។ ជាច្រើនឆ្នាំមកនេះ វិទ្យុអាស៊ីសេរី ជាភាសាខ្មែរ ត្រូវបានចោទប្រកាន់ថា បានផ្សព្វផ្សាយព័ត៌មានមិនពិត, ព័ត៌មានញុះញង់ និងព័ត៌មានបង្កឱ្យប្រទេសកម្ពុជា ដែលមានសន្តិភាពធ្លាក់ចូលក្នុងវិបត្តិចលាចល និង វិទ្យុនេះ បម្រើឱ្យផលប្រយោជន៍ក្រុមប្រឆាំងជ្រុលនិយម ជាជាងផ្តល់ព័ត៌មានដែលឆ្លុះបញ្ចាំង នូវតថភាពសង្គមទាំងមូល … Continue reading បណ្តុំអង្គការជិត ២០អង្គភាព គាំទ្រប្រសាសន៍សម្តេចតេជោ ជុំវិញការបិទវិទ្យុអាស៊ីសេរី និង VOA