សម្ដេចធិបតី ឱ្យរៀបចំផ្ដល់មេដាយ ដល់មន្ដ្រី មិនធ្លាប់បានមេដាយ ដែលធ្វើការងារ រយៈពេល ១០ឆ្នាំ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំទីស្ដីការគណៈរដ្ឋមន្ត្រីធ្វើការសហការជាមួយថ្នាក់ក្រោមជាតិ ដើម្បីស្រង់ឈ្មោះមន្ត្រីដែលធ្វើការយ៉ាងតិច ១០ឆ្នាំឡើង ហើយមិនដែលបានមេដាយសោះ ដើម្បីឱ្យរដ្ឋមានគោលការណ៍ផ្ដល់មេដាយជូនពួកគាត់។ តាមរយៈសារសំឡេងពិសេស នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំឱ្យធ្វើកិច្ចការងារចំនួន ២នោះគឺ ចំពោះមុខ និងបន្ទាន់ធ្វើម្ដង គឺជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីបង្កើតក្រុមការងារ ចំពោះកិច្ចមួយសម្រាប់ធ្វើការពិសេសមួយនេះ ដោយធ្វើការងារ សហការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីស្រង់ឈ្មោះមន្ត្រីដែលធ្វើការងារយ៉ាងតិច១០ឆ្នាំឡើង ហើយសកម្ម មានវត្តមានជាប់ជាប្រចាំ មិនដែលមានបញ្ហាអ្វីទេ ហើយដែលមិនធ្លាប់បានមេដាយសោះ ដើម្បីរៀបចំធ្វើជូនគាត់តែម្ដង ជាលក្ខណៈទ្រង់ទ្រាយធំ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ជូនទៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការងារពិសេស ដោយធ្វើការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីស្រង់ឈ្មោះមន្ដ្រីដែលបានធ្វើការងារយ៉ាងទិច ១០ឆ្នាំឡើង ហើយសកម្ម មានវត្តមានជាប់ជាប្រចាំ ដែលមិនដែលបានមេដាយសោះ ដើម្បីយើងរៀបចំធ្វើជូនគាត់តែម្ដង លក្ខណៈទ្រង់ទ្រាយធំ»។ ដោយឡែកចំពោះសម្រាប់ការស្នើសុំមេដាយ លើកទឹកចិត្តសម្រាប់មន្ត្រីផ្សេងៗទៀតគឺក្រសួងស្ថាប័ន និងរដ្ឋបាលថ្ឋាក់ក្រោមជាតិ ធ្វើការវាយតម្លៃស្នើសុំដូច … Continue reading សម្ដេចធិបតី ឱ្យរៀបចំផ្ដល់មេដាយ ដល់មន្ដ្រី មិនធ្លាប់បានមេដាយ ដែលធ្វើការងារ រយៈពេល ១០ឆ្នាំ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed