បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានបដិសេធការរិះគន់ដែលថា លោកស្រីហាក់ដូចជាមិនខ្វល់ខ្វាយពីបញ្ហារបស់សង្គម ដោយនាំកូនៗរបស់លោកស្រី ទៅលេងនៅវាលស្មៅនៃវិមានរដ្ឋាភិបាល ចំពេលមានការតវ៉ារបស់កសិករ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី ផែតងតាន ត្រូវបានគេប្រដៅព្រោះលោកស្រី បែរជានៅមើលកូនប្រុសស្រីរត់លេង ខណៈកាលពីថ្ងៃអង្គារ គឺមានកសិករមកពីខេត្តចំនួន ១៩ បានដឹកត្រីទីឡាយ៉ាថ្ពាល់ខ្មៅ មកទម្លាក់ចោល មិនឆ្ងាយប៉ុន្មានពីរបងវិមានរដ្ឋាភិបាល ។ ក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេបានស្អប់ខ្ពើមដល់ដំណើរការយឺតយ៉ាវ របស់រដ្ឋាភិបាលក្នុងការលុបបំបាត់ត្រីដែលរាតត្បាត ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក។ នាយករដ្ឋមន្ត្រីថៃ បានបដិសេធថា លោកស្រីមិនបានព្រងើយកន្តើយនោះទេ ដោយនិយាយថា បញ្ហានេះកំពុងត្រូវបាននាយកដ្ឋានជលផលដោះស្រាយ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed