អ្នកនាំពាក្យស្នងការភ្នំពេញ តបទៅបុរសឈ្មោះ ប៊ុន ផាក អំពី “សន្តិភាព” មុនពេលបុរសនេះ មកបំភ្លឺនៅថ្ងៃស្អែក
ភ្នំពេញ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្លើយតបទៅបុរសឈ្មោះ ប៊ុន រស្មី ហៅប៊ុន ផាកអំពីពាក្យសន្តិភាព មុនពេលបុរសរូបនេះ នឹងមកបំភ្លឹនៅស្នងការនាថ្ងៃ២១ មីនា ស្អែកនេះ តាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ។ ការឆ្លើយតបរបស់លោក សំ វិច្ឆិកានេះ បន្ទាប់ពីបុគ្គល ប៊ុន ផាក បានទទួលលិខិតកោះហៅរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចហើយ តាមពេលវេលានិងចូលមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដើម្បីមកបំភ្លឺករណីបំភ្លៃព័ត៌មានមិនពិត ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម។ ប៉ុន្តែកាលពីថ្ងៃ១៩ មីនា បុរសនេះក៏បានបង្ហោះផ្សព្វផ្សាយម្តងទៀត តាមផេកផ្ទាល់ខ្លួនក៏បានបកស្រាយ ករណីមួយចំនួនអំពីពាក្យ “សន្តិភាព” ។ ដោយខ្លួនបង្ហោះសារថា “កំចាត់ក្មេងទំនើងចោរប្លន់ឲ្យបានទៅ ទើបអាចនិយាយថាបានថាយើងមានសន្តិភាព”។ បើតាមអ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ការបង្ហោះសារម្តងទៀតអំពី “សន្តិភាព”នេះ ដោយសារបុគ្គល ប៊ុន ផាក ព្រួយបារម្ភនឹងចោរឆក់កាបូបមិត្តភក្តិខ្លួន ជាជនបរទេសឈ្មោះ Christ ។ តែសម្រាប់ករណីឆក់ ជនបរទេសChristនេះ … Continue reading អ្នកនាំពាក្យស្នងការភ្នំពេញ តបទៅបុរសឈ្មោះ ប៊ុន ផាក អំពី “សន្តិភាព” មុនពេលបុរសនេះ មកបំភ្លឺនៅថ្ងៃស្អែក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed