សម្ដេចធិបតី ថ្លែងអំណរគុណ សមត្ថកិច្ចបានឃាត់ខ្លួនចោរឆក់កាបូប អ្នកផលិតមាតិកាលើ បណ្ដាញសង្គមជាជនបរទេស
ភ្នំពេញ៖ ថ្លែងចេញពីខេត្តកណ្ដាល, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនចោរឆក់កាបូប អ្នកផលិតមាតិកាលើបណ្ដាញសង្គម ជាជនបរទេស បានភ្លាមៗ។ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ មានករណីចោរឆក់កាបូប លោក Chris និងគូដណ្តឹង នៅសង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានឃាត់ខ្លួនចោរឆក់កាបូបនោះបានភ្លាមៗផងដែរ។ លោក Chris ត្រូវបានគេស្គាល់ថា ជា Vlogger ដ៏ល្បីមួយរូបលើបណ្ដាញសង្គម YouTube, Facebook និង Instagram ហើយលោក បានជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាយ៉ាងច្រើន។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុនសែន សេរីភាព នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា មានជនបរទេសមួយចំនួន បានលើកឡើងថា ពួកគាត់មានអារម្មណ៍ថា នៅពេលដើរលេងនៅកម្ពុជា ក្នុងម៉ោង ១០យប់ហើយ មិនភ័យខ្លាចគេមកប្លន់ ខណៈបណ្ដាប្រទេសមហាអំណាចមួយចំនួន ពួកគាត់ខ្លាចគេចាប់ … Continue reading សម្ដេចធិបតី ថ្លែងអំណរគុណ សមត្ថកិច្ចបានឃាត់ខ្លួនចោរឆក់កាបូប អ្នកផលិតមាតិកាលើ បណ្ដាញសង្គមជាជនបរទេស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed