សម្តេចធិបតី រំលឹករឿងរំភើប ក្រោយពលរដ្ឋមួយភូមិ រួមគ្នាជួយយក អាសាសម្តេច ពេលរថយន្តធ្លាក់ផ្លូវ នៅតំបន់ដាច់ស្រយាល

ភ្នំពេញ៖ ក្នុងពេលណែនាំ ដល់លោកគ្រូ អ្នកគ្រូ ត្រូវបង្កើតទំនាក់ទំនង ជាមួយអាណាព្យាបាលសិស្ស ប្រៀបបានបង្កើត ញាតិបន្ថែម និងអាចជួយយកអាសាគ្នា ក្នុងពេលណាមួយដែលជួបការលំបាកនោះ សម្តេចធិបតី ក៏បានរំលឹក រឿងកាលពីឆ្នាំ២០១៣ ដែលពេលនោះជួបបញ្ហា ហើយត្រូវបានមនុស្សមួយភូមិរត់មកជួយ ដែលធ្វើឱ្យសម្តេចមានក្តីរំភើប និងសប្បាយចិត្ត នៅពេលបានឃើញ ការស្រលាញ់រាប់អាន ពីអ្នកភូមិដាច់ស្រយាលបែបនេះ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ ឱ្យលោកគ្រូ អ្នកគ្រូ បង្កើតទំនាក់ទំនង ជាមួយអាណាព្យាបាលសិស្ស តាមរយៈការជួបផ្ទាល់ ឬមានជាគ្រុបផ្តល់ដំណឹង ដោយការបង្កើតនេះ ប្រៀបបានបង្កើតញាតិ បន្ថែមដល់ខ្លួនឯង (លោកគ្រូ-អ្នកគ្រូ) ក្នុងពេលដែលការបង្រៀន ដល់សិស្សានុសិស្ស ឱ្យបានល្អ គឺប្រៀបបានធ្វើអំពើល្អ ជាមួយអាណាព្យាបាលសិស្សផងដែរ ហើយអាចនឹងតបស្នងមកវិញ ក្នុងពេលមានអាសន្នណាមួយកើតឡើង ដែលមិនអាចមើលឃើញ … Continue reading សម្តេចធិបតី រំលឹករឿងរំភើប ក្រោយពលរដ្ឋមួយភូមិ រួមគ្នាជួយយក អាសាសម្តេច ពេលរថយន្តធ្លាក់ផ្លូវ នៅតំបន់ដាច់ស្រយាល