កុមារាម្នាក់ មានទីលំនៅ ក្នុងខេត្តក្រចេះ បានស្លាប់ដោយសារ ជំងឺផ្តាសាយបក្សី
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តី ប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ ដោយសារជំងឺផ្តាសាយបក្សី លើកុមារអាយុ ៣ឆ្នាំ ៦ខែ ដែលមានទីលំនៅក្នុងភូមិព្រែកតាអាំ ឃុំ បុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល មានការសោកស្តាយ និងសូមចូលរួមមរណទុក្ខជាមួយ មាតាបិតានិងក្រុមគ្រួសារ ចំពោះការស្លាប់របស់កុមារា អាយុ ៣ឆ្នាំ ៦ខែ ដែលមានទីលំនៅក្នុងភូមិព្រែកតាអាំ ឃុំ បុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយសារជំងឺផ្តាសាយបក្សី នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ទោះជាក្រុម គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យ ប្រឹងប្រែងជួយសង្គ្រោះ អស់ពីសមត្ថភាពក៏ដោយ។ ក្រុមឆ្លើយតបបន្ទាន់ របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារ នៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេត តាមដាន ស្រាវជ្រាវ យ៉ាងសកម្មនៅកន្លែងកើតហេតុ ដោយយកសំណាក លើប្រជាជនដែលប៉ះពាល់ជាមួយអ្នកជំងឺ និង បន្តស្វែងរក ករណីសង្ស័យនិងអ្នកប៉ះពាល់ … Continue reading កុមារាម្នាក់ មានទីលំនៅ ក្នុងខេត្តក្រចេះ បានស្លាប់ដោយសារ ជំងឺផ្តាសាយបក្សី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed