សម្តេច ស ខេង និងថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សប្រជាជន តែងជួបប្រជុំពិគ្រោះយោបល់តាមទស្សនៈ «រួបរួមគ្នាដើម្បីកម្ពុជារុងរឿង»

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃ គណៈអចិន្ត្រៃយ៍គណបក្ស តែងជួបប្រជុំពិគ្រោះយោបល់តាមទស្សនៈ «រួបរួមគ្នាដើម្បីកម្ពុជារុងរឿង» ក្នុងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ឋានៈជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ដើម្បីទប់ទល់នឹងភាពមិន ប្រាកដប្រជារបស់ពិភពលោក។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ សម្ដេច ស ខេង បានចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងធ្ងន់ធ្ងរបំផុតចំពោះក្រុមប្រឆាំងជ្រុលនិយមនិរទ្ទេសខ្លួននៅបរទេស ដែលតែងតែចិញ្ចឹមចិត្តបង្កើតព័ត៌មានក្លែងក្លាយដោយបំពាន បំភ្លៃ និងបំភាន់ តាមបណ្តាញសង្គមថា សម្តេច ស ខេង ជាក្បាលម៉ាស៊ីនដឹកនាំនៃរបស់ដែលហៅថា «ចលនាជាតិតស៊ូ-ស្ដីគេនោះ។ អ្នកនាំពាក្យ គូសបញ្ជាក់ថា សកម្មភាពរបស់ក្រុមជ្រុលនិយមទាំងនេះ គឺជាឧបាយកល ទុច្ចរិត អសីលធម៌ គ្មានគុណធម៌ជាមនុស្សជាតិ ក្នុងទិសដៅបំពានបំភ្លៃ បំភាន់មូលបង្កាច់ ក្លែងបន្លំ ញុះញង់ ក្នុងគោលបំណងអគតិបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បម្រើចេតនាព្រៃផ្សៃ ខ្មៅងងឹតសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជាទាំងមូលឱ្យចូល ភ្នក់ភ្លើងវិនាសកម្មម្តងទៀត តាមរបៀប «បដិវត្តន៍ពណ៌» ។ អ្នកនាំពាក្យ រំលឹកថា សម្តេចតេជោ … Continue reading សម្តេច ស ខេង និងថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សប្រជាជន តែងជួបប្រជុំពិគ្រោះយោបល់តាមទស្សនៈ «រួបរួមគ្នាដើម្បីកម្ពុជារុងរឿង»