រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែព្រះសីហនុជិត ១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ នៅជំហានទី៣ ជិត ១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩ ខាងមុខនេះ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ខេត្តព្រះសីហនុ គឺជាខេត្តនាំមុខ នៅកំពង់ទឹកជ្រៅ ក្នុងចំណោមប្រទេសកម្ពុជា ពិតណាស់ កម្ពុជា មានកំពង់ផែខេត្តកំពត កំពង់ផែកោះកុង និងផែផ្សេងៗទៀត។ សម្តេចបវរធិបតី មានប្រសាសន៍ថា «ខ្ញុំ ធ្លាប់បានប្រាប់ហើយថា អត់ប្រកួតបានជាមួយកំពង់ផែព្រះសីហនុទេ ហើយប្រទេសរបស់យើង ក៏ត្រូវកំណត់គោលដៅផែអាទិភាពធំ ខេត្តផ្សេងទៀតក៏យើងត្រូវអភិវឌ្ឍដែរ នៅកោះកុង នៅកំពត។ ប៉ុន្ដែសម្រាប់កត្តានុពល និងការវិនិយោគ យើងដូចគ្រោងពីនេះទៅដល់ ឆ្នាំ២០២៩ នូវជំហានទី៣ យើងគ្រោងវិនិយោគជិត … Continue reading រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែព្រះសីហនុជិត ១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed