សម្តេចធិបតី ឆ្លើយតបនឹងការលើកឡើងថា ទាហានជួរមុខវេទនា រហូតទទួលទានអាហារលើដីថា គ្មាននរណាទៅល្បាតស្ពាយតុបាយទៅតាមនោះទេ

ព្រះសីហនុ៖ ​បន្ទាប់ពីការលើកឡើង របស់អ្នកលេងបណ្តាញសង្គម ដែលយករូបទាហានជួរមុខកំពុងចុះល្បាត ទទួលទានអាហារលើស្មៅឬលើដីថា ទាហានខ្មែររងទុក្ខវេទនាណាស់ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តបវិញថា គ្មានទាហានណាម្នាក់ដើរល្បាត ស្ពាយតុតាមខ្លួនោះទេ និងឱ្យអ្នកដែលបារម្ភមកខ្មែរ សម្តេចនឹងជូនទៅមើលផ្ទាល់តែម្តង ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងបន្ទាប់ពីសម្តេច បានឃើញអ្នកលេងបណ្តាញសង្គម ដែលកំពុងរស់នៅបរទេស និងតែងតែយកការរិះគន់ ឬជេប្រមាថសម្តេចធ្វើជាអាជីវកម្ម បានយករូបភាព ទាហានជួរមុខ តាមបន្ទាត់ព្រំដែន ដែលកំពុងចុះល្បាត ទទួលទានអាហារក្រោមដើមឈើ លើស្មៅឬលើដី នៅលើបណ្តាញសង្គម ដោយភ្ជាប់នូវមតិថា ទាហានស្រុកខ្មែរវេទនាណាស់ ។ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសិស្ស អគារទីចាត់ការ ព្រមទាំងសមិទ្ធផលផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងវិទ្យាល័យ ហ៊ុន សែន វាលរេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ … Continue reading សម្តេចធិបតី ឆ្លើយតបនឹងការលើកឡើងថា ទាហានជួរមុខវេទនា រហូតទទួលទានអាហារលើដីថា គ្មាននរណាទៅល្បាតស្ពាយតុបាយទៅតាមនោះទេ