ទូតខ្មែរ នៅអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២ ដុំ ត្រលប់កម្ពុជាវិញ

ទូតខ្មែរ នៅអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២ ដុំ ត្រលប់កម្ពុជាវិញ ភ្នំពេញ៖ លោក កុយ គួង ឯកអគ្គរាជទូតខ្មែរ ប្រចាំសហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៥ បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២ ដុំ ដែលបានប្រព្រឹត្តទៅនៅ​ការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ លោក ទូត បានអោយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងថា «ខ្ញុំ  រួមជាមួយមន្រ្ដីការទូត​នៃស្ថានឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២ ដុំ ដែលបានប្រព្រឹត្តទៅនៅ​ការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក»។ បើតាមលោកទូត វត្ថុបុរាណខ្មែរទាំងពីរខាងលើ ស្ថិតក្នុងរចនបទបាពួន ស.វ ទី១១ និងមានប្រភពដើមពីសារមន្ទីរវត្តពោធិ៍វាល ខេត្តបាត់ដំបង ដែលត្រូវបាន​គេលួចចេញ​ ក្នុងសម័យសង្រ្គាមរវាងទសវត្សរ៍ ១៩៧០។  លោកឯកអគ្គរាជទូត បានដឹងផងដែរថា «ចំពោះកាលបរិច្ឆេទ នៃបញ្ជូនមកខ្មែរវិញ គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកសម្របសម្រួលបន្ថែម»។ ក្នុងពិធីខាងលើ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់លោក កែវ ឈា ឯកអគ្គរាជទូត … Continue reading ទូតខ្មែរ នៅអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២ ដុំ ត្រលប់កម្ពុជាវិញ