កម្ពុជា គឺជាប្រទេសមួយរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន ខណៈឧក្រិដ្ឋជន បានពង្វក់ស្មារតីពលរដ្ឋ ឱ្យឆ្កួត វង្វេង និងរងគ្រោះ

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដែលរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន ដែលក្រុមឧក្រិដ្ឋជន បានពង្វក់ស្មារតីប្រជាពលរដ្ឋ ឱ្យឆ្កួត វង្វេង និងរងគ្រោះជាដើម។ ក្នុងកម្មវិធីផ្សព្វផ្សាយផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និង លើកទិសដៅការងារ ឆ្នាំ២០២៥ របស់ គ.ជ.ប.ជ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា «កម្ពុជា ក៏ជាប្រទេសមួយ ដែលរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន មានជាអាទិ៍ បទល្មើសជួញដូរមនុស្ស បទល្មើសជួញដូរ ចែកចាយគ្រឿងញៀន និង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម ដែលក្រុមឧក្រិដ្ឋជន បាន និងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុសស្រី ឱ្យឆ្កួត វង្វេង និងរងគ្រោះ ផ្លូវ … Continue reading កម្ពុជា គឺជាប្រទេសមួយរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន ខណៈឧក្រិដ្ឋជន បានពង្វក់ស្មារតីពលរដ្ឋ ឱ្យឆ្កួត វង្វេង និងរងគ្រោះ