ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំអាជ្ញាធរជាប់ព្រំដែនត្រៀមលក្ខណៈបង្ការ និងទប់ស្កាត់ ជនអន្ដោប្រវេសន៍ ចេញ-ចូល កម្ពុជា ដោយខុសច្បាប់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានណែនាំដល់អាជ្ញាធរជាប់ព្រំដែនទាំងអស់ ត្រៀមលក្ខណៈ ក្នុងការបង្ការ និងទប់ស្កាត់ ជនអន្ដោប្រវេសន៍ ចេញ-ចូល ប្រទេសកម្ពុជា ដោយខុសច្បាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។ ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បែបនេះនាឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និង លើកទិសដៅការងារ ឆ្នាំ២០២៥ របស់ គ.ជ.ប.ជ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានណែនាំឱ្យពង្រឹងការអនុវត្តវិធានការ គ្រប់គ្រងលំហូរចំណាកស្រុក ដោយធ្វើការតាមដានសភាពការណ៍ តាំងពី មូលដ្ឋាន ភូមិ ឃុំ សង្កាត់ រហូតដល់ការឆ្លងកាត់ព្រំដែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងប៉ាន់ប្រមាណអំពី គោលដៅនៃបទល្មើសឱ្យបានជាក់លាក់ ដើម្បីទប់ស្កាត់ភាពរងគ្រោះឲ្យបានទាន់ពេលវេលា ។ លោកឧបនាយករដ្ឋមន្ត្រី … Continue reading ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំអាជ្ញាធរជាប់ព្រំដែនត្រៀមលក្ខណៈបង្ការ និងទប់ស្កាត់ ជនអន្ដោប្រវេសន៍ ចេញ-ចូល កម្ពុជា ដោយខុសច្បាប់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ