ព្រះមហាក្សត្រ ៖ មរណភាព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គជាការបាត់បង់ឥស្សរជន ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងរាស្រ្ត

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រោសប្រទាន ព្រះរាជសាររំលែកទុក្ខជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កម្ពុជា និងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីវេលាម៉ោង ២និង២៧នាទី នារាត្រីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨វស្សា ដោយរោគាពាធ ដែលនេះគឺជាការបាត់បង់ ឥស្សរជន ដ៏ឧត្តុង្គឧត្តមនៃប្រទេសជាតិ និងប្រជារាស្រ្តខ្មែរ ។ យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ នាថ្ងៃ២៨ មីនា ព្រះអង្គសម្តែងការសោកស្តាយ និងចូលរួមរំលែក មរណទុក្ខដ៏ក្រៀមក្រំជាមួយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព។ ព្រះរាជសាររបស់ព្រះមហាក្សត្របន្តថា “មរណភាពឯកឧត្តម អ្នកឧកញ៉ា … Continue reading ព្រះមហាក្សត្រ ៖ មរណភាព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គជាការបាត់បង់ឥស្សរជន ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងរាស្រ្ត