បើមិនដោះស្រាយ ការដំឡើងពន្ធរបស់អាមេរិក សម្រាប់ទំនិញកម្ពុជា ៤៩%ទេ នឹងធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ច
ភ្នំពេញ ៖ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) បានលើកឡើងថា ប្រសិនបើភាគីកម្ពុជាមិនដោះស្រាយចំពោះការដំឡើងពន្ធ៤៩% ដែលរដ្ឋបាលលោក ដូណាល់ ត្រាំបានដំឡើងនោះទេ នឹងធ្វើឲ្យកម្ពុជាជួបវិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយប្រជាពលរដ្ឋរាប់សែនបាត់បង់ការងារធ្វើ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីលោកដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជា ។ លោក Casey Barnett បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ៣ មេសា ថា “ប្រសិនបើមិនបានដោះស្រាយយ៉ាងហ្មត់ចត់ក្នុងសប្តាហ៍នេះទេ នោះនឹងបំផ្លាញសេដ្ឋកិច្ចកម្ពុជា និងបង្កើតឲ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ បាត់បង់ការងាររាប់សែននាក់ អស្ថិរភាពសង្គម និងលំហូរចេញមូលធនយ៉ាងឆាប់រហ័ស”។ កាលពីថ្ងៃ២ មេសា លោកត្រាំ បានប្រកាសពីការដំឡើងពន្ធទៅដល់ប្រទេស២៥នៅទូទាំងពិភពលោក ក្នុងនោះប្រទេសនៅតំបន់នៅអាស៊ី រួមមាន ៖ កម្ពុជា៤៩% , វៀតណាម ៤៧% , មីយ៉ាន់ម៉ា៤៤% និងថៃ៣៦% ។ ចំពោះករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានទាក់ទងសុំការអធិប្បាយពីលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា … Continue reading បើមិនដោះស្រាយ ការដំឡើងពន្ធរបស់អាមេរិក សម្រាប់ទំនិញកម្ពុជា ៤៩%ទេ នឹងធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ច
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed