អ្នកបង្កើតមាតិកាមួយចំនួន ដោយសារមានមោទកភាពពេក ទើបធ្លាក់ចូលអន្លូងក្រុមប្រឆាំង

ភ្នំពេញ ៖ ដោយមើលឃើញ ពីសកម្មភាព របស់អ្នកបង្កើតមាតិកាមួយចំនួនដើរហួតបន្ទាត់ព្រំដែន លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា អ្នកបង្កើតមាតិកា ទាំងនោះមានមោទកភាពជ្រុលពេក ទើបបានជាដើរធ្លាក់ចូលអន្ទាក់ នយោបាយរបស់ក្រុមប្រឆាំង ដែលកើតចេញពីការគាំទ្រ ចំពោះការបញ្ចេញមតិរបស់ខ្លួនអំពីបញ្ហាសង្គម ។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីអ្នកបង្កើតមាតិមួយចំនួន ក្នុងបណ្តាញសង្គម បានបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធបញ្ហាជាតិ នាពេលបច្ចុប្បន្នបានដើរហួសបន្ទាត់ព្រំដែន នៃការកំណត់ តាមច្បាប់ ហើយមានសាធារណជន ជាពិសេសក្រុមប្រឆាំង នៅក្រៅប្រទេសបានសម្តែងការគាំទ្រ ចំពោះសំណេររបស់ខ្លួន ក៏ត្រូវបានអាជ្ញាធរមាន សមត្ថកិច្ចកោះហៅទៅអប់រំណែនាំ។ លោក ប៉ែន បូណា បានលើកឡើងថា ការបញ្ចេញមតិនៅលើបណ្តាញសង្គម គឺមានស្ទើរតែគ្រប់គ្នាទៅហើយ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែក្នុងចំណោមអ្នកបញ្ចេញមតិ ក៏មានមួយចំនួនតូចបានសម្តែងការបញ្ចេញមតិ របស់ខ្លួនហួសពីព្រំដែន កំណត់ក៏ត្រូវបានសមត្ថកិច្ចហៅមកអប់រំណែនាំ ។ លោកថា ប៉ុន្តែដោយសារតែមានមោទកភាព ចំពោះការបញ្ចេញមតិហួសពីព្រំដែននេះហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសាធារណជន និងក្រុមប្រឆាំង ទើបធ្វើឲ្យពួកគេមិនព្រមបញ្ឈប់សកម្មភាព ដែលប្រាកចាក់ពីសង្គមទេ បែរជារឹតតែបញ្ចេញបន្ថែមទៀត ទោះមានការហៅទៅអប់រំណែនាំក៏ដោយ ។ លោកអ្នកនាំពាក្យបញ្ជាក់ថា “ជាក់ស្តែងយើងបានឃើញករណីហ្នឹងមួយចំនួនដែរ មិនច្រើនទេ … Continue reading អ្នកបង្កើតមាតិកាមួយចំនួន ដោយសារមានមោទកភាពពេក ទើបធ្លាក់ចូលអន្លូងក្រុមប្រឆាំង