កម្ពុជា ៖ ការដំឡើងពន្ធបន្ថែមលើទំនិញកម្ពុជា នាំចូលទៅអាមេរិក អ្នកប៉ះពាល់ដំបូងគេ គឺអ្នកបញ្ជាទិញ ដែលជាប្រជាជនអាមេរិក

ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម របស់កម្ពុជា បានពន្យល់ថា ជាធម្មតាការដំឡើងពន្ធ ធ្វើឱ្យទំនិញឡើងថ្លៃ ដូច្នេះអ្នកប៉ះពាល់ គឺអ្នកបញ្ជាទិញ ដែលជាប្រជាជនអាមេរិករងប៉ះពាល់ដំបូងគេ បន្ទាប់មកលើកម្ពុជា និងអ្នកវិនិយោគលើវិស័យសំខាន់ៗ ដូចជា៖ វាយណភណ្ឌ និងសំលៀកបំពាក់ ជាដើម។ ការលើកឡើងរបស់ លោកស្រី ចន និម្មល បន្ទាប់ពីលោក ដូណាល់ ត្រាំ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី២ ខែមេសា នៅអាមេរិក បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជាប្រមាណ៤៩% ដែលកម្រិតខ្ពស់មួយ ដើម្បីជាការសងសឹក ខណៈកម្ពុជាយកពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញ ក្នុងកម្រិត៩៧%។ បើតាម ដូណាល់ ត្រាំ ការដំឡើងពន្ធនេះ នឹងចូលជាធរមាន នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ តាមរយៈកិច្ចសម្ភាសន៍ពិសេសជាមួយ ទូរទស្សន៍ជាតិកម្ពុជា ស្ដីពីការដំឡើងពន្ធគយ របស់សហរដ្ឋអាម៉េរិក លើទំនិញនាំចូលពីកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ថា … Continue reading កម្ពុជា ៖ ការដំឡើងពន្ធបន្ថែមលើទំនិញកម្ពុជា នាំចូលទៅអាមេរិក អ្នកប៉ះពាល់ដំបូងគេ គឺអ្នកបញ្ជាទិញ ដែលជាប្រជាជនអាមេរិក