លោក យង់ ពៅ ៖ អាមេរិកដំឡើងពន្ធលើទំនិញកម្ពុជា៤៩%មិនពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
ភ្នំពេញ ៖ អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ឃើញថា លោក ដូណាល់ ត្រាំ សម្រេចដំឡើងពន្ធគយលើមុខទំនិញកម្ពុជា៤៩%មិនជាប់ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះទេ។ ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅនេះ បន្ទាប់ពីលោកសង្កេតឃើញក្រុមប្រឆាំង និងអ្នកវិភាគនៅក្រៅប្រទេសបានវិភាគដោយវាយតម្លៃថា ការបន្ថែមពន្ធគយពីសំណាក់លោក ដូណាល់ ត្រាំជាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើម។ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃ៣ មេសា បន្ទាប់ពីមានការផ្ទុះឡើងចំពោះការដំឡើងពន្ធគយរបស់រដ្ឋបាលដូណាល់ ត្រាំ មេដឹកនាំសហរដ្ឋអាមេរិកមកលើមុខទំនិញកម្ពុជា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ការដំឡើងពន្ធនេះគឺជាញ្ហាសកលមិនមែនធ្វើឡើងសម្រាប់តែកម្ពុជាមួយនោះ គឺមានច្រើនប្រទេសដោយមិនលើកលែង សូម្បីតែប្រទេសជាសម្ព័ន្ធមិត្តនៅអឺរ៉ុបក្តី អាស៊ីក្តី ឬក៏ណាតូក្តី ក៏លោក ត្រាំ បានដំឡើងពន្ធទាំងអស់។ លោក យ៉ង ពៅ បានគូសបញ្ជាក់ថា ការដំឡើងពន្ធ៤៩%របស់រដ្ឋបាល លោក ដូណាល់ ត្រាំ មកកម្ពុជានេះ គឺជាការដំឡើងពន្ធជុំវិញពិភពលោក សម្រាប់គោលនយោបាយពាណិជ្ជកម្ម។ ដូច្នេះ លោកសង្កត់ធ្ងន់ថា ការប្រកាសពីការដំឡើងពន្ធពីសំណាក់លោកត្រាំ មិនជាប់ពាក់ព័ន្ធទៅនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដូចអ្នក … Continue reading លោក យង់ ពៅ ៖ អាមេរិកដំឡើងពន្ធលើទំនិញកម្ពុជា៤៩%មិនពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed