ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យតែងតាំង លោក ជួន កក្កដា ជាអនុរដ្ឋលេខាធិការ ក្រសួងធម្មការ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានចេញព្រះរាជក្រឹត្យតែងតាំងលោក ជួន កក្កដា ជាអនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ។ នេះបើតាមព្រះរាជក្រឹត្យ កាលពីថ្ងៃ២៨ មីនា ប៉ុន្តែទើបតែចេញ ផ្សាយផ្លូវការនៅថ្ងៃ៤ មេសា ។ សូមរំលឹកថា លោក ជួន កក្កដា អតីតព្រះវិន័យធម៌គណខេត្តតាកែវ បានលាចាកសិក្ខាបទ ក្នុងនាមជាព្រះវិន័យធម៌ កាលពីថ្ងៃ១៩ មីនា បន្ទាប់ពីបួសជាព្រះសង្ឃជាង ២៧ព្រះវស្សា ដែលការលាចាកសិក្ខាបទ បានធ្វើឲ្យសាធារណជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed