ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងឆាប់ៗខាងមុខនេះ និងការពារសុវត្ថិភាពដល់គណៈប្រតិភូជាន់ខ្ពស់ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃក្រុមការងារចល័តត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នៅបរិវេណទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នេះ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ក្រុមការងារចល័តនេះ ត្រូវបានបង្កើតឡើងដើម្បីធានាដល់ប្រសិទ្ធភាព នៃការអនុវត្តនាពេលកន្លងមក ប៉ុន្ដែមិនមែនមានន័យថា កន្លងទៅមិនមានប្រសិទ្ធភាពនោះទេ។ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងញៀនខុសច្បាប់ តាមវិធានការជំនាញ និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ លើសពីនេះ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ចតាមការទទួលខុសត្រូវឲ្យមានប្រសិទ្ធភាព … Continue reading មេប៉ូលីស ណែនាំកម្លាំងនគរបាល បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខជូនប្រជាពលរដ្ឋ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed