សមត្ថកិច្ច ហាមឃាត់ការចែកចាយ រូបភាពបែបហិង្សា ក្នុងន័យលេងសើច
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការហាមឃាត់ ដល់អ្នកលេងបណ្តាញសង្គមនានា ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការចែកចាយរូបភាពបែបហិង្សា ក្នុងន័យលេងសើច ដើម្បីទាក់ទាញអ្នកចូលទស្សនានៅក្នុងផេកហ្វេសប៊ុក ។ ការលើកឡើងរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនេះ ធ្វើឡើងនាថ្ងៃ៤ មេសា បន្ទាប់ពីសង្កេតឃើញថ្មីនេះ មានការផ្សព្វផ្សាយបង្ហោះរូបភាពរបៀបហិង្សាក្នុងបណ្តាញសង្គម ដែលមានការស៊ែចែករំលែកបន្តគ្នាបង្កការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម។ បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ក្រោយឃើញរូបភាពបែបនេះហើយ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា រូបភាពនេះនៅបរទេស គឺប្រទេសជិតខាង។ ដូច្នេះការយករូបភាពនៅបរទេសមិនសមរម្យយកមកបង្ហោះរបៀបលេងសើច ក្នុងគោលបំណងចង់ទាក់ទាញបានអ្នកចូលមើលក្នុងផេក ឬគណនីរបស់ខ្លួនឲ្យច្រើននោះ ត្រូវបញ្ឈប់យកមកធ្វើការបង្ហោះចែកចាយបន្ត ដើម្បីកុំឲ្យសាធារណជនមានការយល់ច្រឡំ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed